AIA ComCare
682482438

AIA ComCare

ការពារធនធានសំខាន់ បំផុតរបស់អ្នក ជាមួយដំណោះស្រាយធានារ៉ាប់រង អាយុជីវិតដ៏ពេញលេញ

icon health

ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត AIA COMCARE

ជួយឲ្យអ្នកផ្តល់ការការពារល្អបំផុតដល់សមាជិក ដែលនេះឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងធំធេងពីស្ថាប័នរបស់អ្នក។

អាយុពេលចុះឈ្មោះ

30ថ្ងៃ - 64ឆ្នាំ

សិទ្ធទទួលយកការការពារ

ស្ថាប័នដែលមានសមាជិកចាប់ពី 5 នាក់ឡើងទៅ

អំពីដំណោះស្រាយធានារ៉ាប់រង អាយុជីវិត AIA COMCARE

ក្រុមការងារ ឬសមាជិកដែលមានប្រសិទ្ធិភាពខ្ពស់ គឺជាគន្លឹះជោគជ័យដ៏សំខាន់មួយសម្រាប់ស្ថាប័នដែលជោគជ័យ។ ដើម្បីទាក់ទាញ និងរក្សាទុកទេពកោសល្យល្អៗ វាពិតជាសំខាន់ណាស់ដែលអ្នកគួរផ្តល់ជូនសមាជិករបស់អ្នកនូវអត្ថប្រយោជន៍ និងការការពារដែលជំរុញឲ្យពួកគេមានភាពជិតស្និទ្ធនឹងស្ថាប័នព្រមទាំងក្រុមការងាររបស់ខ្លួន។ AIA មានដំណោះស្រាយដ៏សមស្របសម្រាប់អ្នក។

ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត AIA ComCare គឺជាការពារដ៏ទូលំទូលាយបំផុតសម្រាប់សមាជិកដែលផ្តល់ការធានារ៉ាប់រងទៅលើអាយុជីវិតឈានមុខគេ ព្រមទាំងអត្ថប្រយោជន៍ការពារសំខាន់ៗ ជាច្រើនទៀតរួមមាន  អត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺ ការការពារលើគ្រោះថ្នាក់ចៃដន្យ ការចំណាយលើការសម្រាកក្នុងមន្ទីរពេទ្យ និងសេវាជំនួយគ្រាអាសន្ននៅក្រៅប្រទេស។ ដំណោះស្រាយធានារ៉ាប់រងដ៏ពេញលេញនេះនឹងអាចជួយសម្រួលចំណាយយ៉ាងធំរបស់សមាជិកអ្នក  លើផ្នែកវេជ្ជសាស្រ្ត   និងតម្រូវការផ្នែកហិរញ្ញវត្ថុណាមួយដែលពួកគេអាចជួបប្រទះជាយថាហេតុ។

AIA ComCare អាចជួយឲ្យអ្នកផ្តល់ការការពារល្អបំផុតដល់សមាជិក ដែលនេះឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងធំធេងពីស្ថាប័នរបស់អ្នក។

តើដំណោះស្រាយនេះមានអ្វីខ្លះ?

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។