AIA សម្រាប់សុខភាព

ដំណោះស្រាយសុខភាពបុគ្គល

AIA សម្រាប់សុខភាព

ដំណោះស្រាយសុខភាពពេញមួយជីវិតដំបូងគេនៅកម្ពុជា

icon health

AIA សម្រាប់សុខភាព

ដំណោះស្រាយសុខភាពពេញមួយជីវិតដំបូងគេនៅកម្ពុជា ដែលផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ។

រយៈពេលធានា៖

រហូតដល់ 100ឆ្នាំ

អាយុចុះឈ្មោះដំបូង៖

30 ថ្ងៃ - 69 ឆ្នាំ

តើ AIA សម្រាប់សុខភាព ជាអ្វី?

ហេតុអ្វីដំណោះស្រាយ AIA សម្រាប់សុខភាព សំខាន់ និងជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នក?

សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត! ហេតុដូចនេះ លោកអ្នកគួរតែទទួលបានការការពារដ៏ល្អបំផុត នៅពេលផ្តើមគិតគូរពីសុខភាពរបស់អ្នក។ ការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់សុខភាពដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ ហើយអាចផ្តល់នូវការការពារសុខភាពដល់អ្នកតាមតម្រូវការយ៉ាងពេញលេញ។ អ្នកអាចធានាបានលើការចំណាយព្យាបាលជំងឺពីហោប៉ៅផ្ទាល់ខ្លួនក្នុងចំនួនតិចបំផុត ជាជំនួយយ៉ាងសំខាន់ផ្នែកហិរញ្ញវត្ថុភ្លាមៗដ៏មានតម្លៃ ដែលអាចជួយសម្រាលបន្ទុកលើចំណាយព្យាបាលជំងឺឱ្យបានទាន់ពេលវេលា តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ ការព្យាបាលអោយសះស្បើយឡើងវិញ។

គម្រោងនេះផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន និងជាជំនួយហិរញ្ញវត្ថុភ្លាមៗយ៉ាងសំខាន់នៅពេលលោកអ្នកត្រូវការជាចាំបាច់បំផុតដែលមានដូចជា៖

  • សម្រួលការចំណាយលើការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមមានសេវាបន្ទប់និងគ្រែ ថ្លៃអាហារ ថ្លៃឱសថ ថ្លៃសេវាកម្មធ្វើរោគវិនិច្ឆ័យរួមទាំងការពិនិត្យតាមដានស្ថានភាពជំងឺ និងថ្លៃចំណាយផែ្នកវេជ្ជសាស្រ្តផ្សេងៗទៀត។
  • អត្ថប្រយោជន៍លើការព្យាបាលក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រចាំថ្ងៃ។
  • អត្ថប្រយោជន៍លើការវះកាត់ រួមបញ្ចូលថ្លៃបន្ទប់វះកាត់ និងថ្លៃវេជ្ជបណ្ឌិតចាក់ថ្នាំសណ្ដំ ដែលចាំបាច់តាមការកំណត់របស់វេជ្ជបណ្ឌិតជំនាញឯកទេស ឬវេជ្ជបណ្ឌិតជំងឺទូទៅ  ឬអ្នកជំនាញ។
  • អត្ថប្រយោជន៍លើការផ្លាស់ប្ដូរសរីរាង្គសំខាន់ៗ ឬការផ្លាស់ប្តូរខួរឆ្អឹង។
  • អត្ថប្រយោជន៍លើការសង្គ្រោះបន្ទាន់ដែលបង្កឡើងពីគ្រោះថ្នាក់ចៃដន្យ រួមទាំងការព្យាបាលធ្មេញ ជាពិសេសមានអត្ថប្រយោជន៍លើរថយន្ដគិលានសង្គ្រោះបន្ទាន់។
  • អត្ថប្រយោជន៍លើផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ
  • រួមទាំងអត្ថប្រយោជន៍សំខាន់ៗបន្ថែមផ្សេងទៀត ស្របទៅតាមគម្រោងធានារ៉ាប់ងដែលលោកអ្នកជ្រើសរើស។

សំណួរដែលត្រូវបានសួរញឹកញាប់

អ្នកដែលមានអាយុចន្លោះពី 30 ថ្ងៃ ដល់ 69 ឆ្នាំ មានសិទ្ធិទិញ AIA សម្រាប់សុខភាព

ចំនួនអតិបរមាដែលនឹងបង់ជូនទៅកាន់អ្នកត្រូវបានធានារ៉ាប់រងនីមួយៗសម្រាប់មួយជីវិតនៃការធានា។​ កម្រិតអតិបរមាក្នុងមួយជីវិតនៃផលិតផល AIA សម្រាប់សុខភាព គឺ​ 2​ ដងនៃកម្រិតអតិបរមាប្រចាំឆ្នាំសរុប។

ការចូលរួមចំណែកនៃការចំណាយគឺជាជម្រើសនៃការទូទាត់ដែលអាចអនុវត្តបានសម្រាប់គម្រោងដែលបានជ្រើសរើស នេះគឺជាចំនួនទឹកប្រាក់ដែលអ្នកត្រូវទទួលខុសត្រូវសម្រាប់ការចំណាយលើការថែទាំសុខភាព។ ការចូលរួមចំណែកនៃការចំណាយគឺ 10% នៃការចំណាយលើការព្យាបាលជាក់ស្តែងដែលការពារក្រោមផលិតផល AIA សម្រាប់សុខភាព

អ្នកនឹងត្រូវចូលរួមចំណែកនៃការចំណាយសម្រាប់ការព្យាបាលនីមួយៗ រហូតដល់អ្នកឈានដល់កម្រិតអតិបរមាសម្រាប់ចំណាយពីហោប៉ៅផ្ទាល់ខ្លួន។ កម្រិតអតិបរមានេះគឺសម្រាប់ 1 ព្រឹត្តិការណ៍។ សម្រាប់ 1 ព្រឹត្តិការណ៍ សំដៅលើ ជំងឺ ឬរបួសណាមួយ ដែលបង្កពីមូលហេតុតែមួយ រួមបញ្ចូលផលវិបាកផ្សេងៗ ដែលពាក់ព័ន្ធ។

កម្រិតមិនធ្វើសំណងគឺជាចំនួននៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដែលអ្នកត្រូវចេញដោយខ្លួនឯងជាមុនសិន មុនពេលអត្ថប្រយោជន៍ណាមួយត្រូវបង់ដោយក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ។

ឧទាហរណ៍:​​ ប្រសិនបើអ្នកទិញផលិតផល AIA សម្រាប់សុខភាព ជាមួយនឹងជម្រើសកម្រិតមិនធ្វើសំណងចំនួន $5,000​ ​សម្រាប់រៀងរាល់ឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ អ្នកនឹងត្រូវទទួលខុសត្រូវប្រាក់ចំនួន $5,000 ដំបូងនៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ មុនពេលអត្ថប្រយោជន៍ណាមួយត្រូវបង់ក្រោម
បណ្ណសន្យារ៉ាប់រងនេះ។ នៅពេលដែលកម្រិតមិនធ្វើសំណងដល់កម្រិត $5,000​ ហើយ ក្រុមហ៊ុន AIA នឹងបង់ចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងនេះ រហូតដល់កម្រិតអតិបរមាប្រចាំឆ្នាំសរុប។

ឧទាហរណ៍: ប្រសិនបើអ្នកមានគម្រោងធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលមានកម្រិតអតិបរមាប្រចាំឆ្នាំចំនួន $5,000 ដែលការពារដោយក្រុមហ៊ុនរបស់អ្នក ហើយអ្នកចង់ទិញផលិតផលធានារ៉ាប់រង AIA សម្រាប់សុខភាព គម្រោង​ 150K ជាមួយនឹងជម្រើសកម្រិតមិនធ្វើសំណង $5,000 ដើម្បីបន្ថែមពីលើធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់អ្នក។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ អ្នកអាចប្រើគម្រោងធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ក្រុមហ៊ុនរបស់អ្នកដើម្បីបង់ 5,000 ដំបូងនៃចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់។ នៅពេលដែលកម្រិតមិនធ្វើសំណងដល់កម្រិត $5,000​ ហើយ ក្រុមហ៊ុន AIA នឹងបង់ចំណាយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងនេះ រហូតដល់កម្រិតអតិបរមាប្រចាំឆ្នាំសរុប។

ក្រុមហ៊ុន AIAនឹងផ្តល់ជារង្វាន់លើកទឹកចិត្ត ក្នុងការរស់នៅប្រកបដោយសុខភាពល្អក្នុងការបន្តថែទាំសុខភាពឱ្យកាន់តែប្រសើរជារៀងរាល់ថ្ងៃ។ អ្នកអាចប្រើអត្ថប្រយោជន៍នេះ ដើម្បីធ្វើសកម្មភាពលើការថែទាំបង្ការ ដូចជាការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង ការថែទាំធ្មេញជាដើម។

អ្នកអាចទិញផលិតផល AIA សម្រាប់សុខភាព​ កញ្ចប់គ្រួសារសម្រាប់សមាជិកគ្រួសាររបស់អ្នក ដើម្បីឱ្យគ្រួសាររបស់អ្នកទាំងអស់ការពារក្រោមបណ្ណសន្យារ៉ាប់រងតែមួយ។ ដោយត្រូវអនុលោមតាម ខ និងលក្ខខណ្ឌសម្រាប់ផលិតផល។

ក្រុមហ៊ុន​ AIA នឹងបន្តបណ្ណសន្យារ៉ាប់រងរបស់អ្នក ទោះបីជាអ្នកអកុសលធ្លាក់ខ្លួនឈឺនូវថ្ងៃណាមួយ ហើយត្រូវការទាមទារសំណងថ្លៃព្យាបាលយ៉ាងច្រើនពីបណ្ណសន្យារ៉ាប់រងរបស់អ្នកក៏ដោយ។ 

បុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់ក្នុងឆ្នាំទី1ប្រហាក់ប្រហែល $500 ។

បុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់ក្នុងឆ្នាំទី1ប្រហាក់ប្រហែល $107.6 ។

សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន AlA Client Care 

ទូរស័ព្ទលេខ៖ 086 999 242

តេឡេក្រាម៖ AIA Cambodia​ bot

សូមផ្តល់ព័ត៌មានរបស់លោកអ្នកតាមរយៈតំណនេះ ទីប្រឹក្សាផែនការជីវិតយើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នកក្នុងពេលឆាប់ៗខាងមុខ! 

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។

ករណីមិនធានា

សម្រាប់​ព័ត៌មាន​លម្អិតសូមសែ្វងរកនៅ​ក្នុង​ខិត្តប័ណ្ណតាមរយៈតំណនេះ