AIA សម្រាប់កូន

ការពារ 360°

ផ្តល់ក្តីស្រលាញ់ចំពោះកូនតាមរយៈការធានារ៉ាប់រងការអប់រំ រួមទាំងការពារដ៏ពេញលេញ

icon health

AIA សម្រាប់កូន 360°

ផ្តល់ក្តីស្រលាញ់ចំពោះកូនតាមរយៈការធានារ៉ាប់រងការអប់រំ រួមទាំងការពារដ៏ពេញលេញ

អាយុចុះឈ្មោះដំបូង៖

18 ដល់ 60 ឆ្នាំ

រយៈពេលបណ្ណសន្យារ៉ាប់រង៖

15 - 22 ឆ្នាំ

តើ AIA សម្រាប់កូន ជាអ្វី?

AIA សម្រាប់កូន ជាគម្រោងសន្សំដែលផ្ដល់ការធានាកញ្ចប់ហិរញ្ញវត្ថុបំរុងលើការសិក្សារបស់កូនអ្នក នៅថ្នាក់ឧត្តមសិក្សា​ ហើយជាចំនែកមួយដ៏សំខាន់ជួយសម្រួលក្នុងការរស់នៅ និងជាពិសេសផ្តល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុ សម្រាប់កូនជាទីស្រឡាញ់របស់អ្នក ប្រសិនបើមានគ្រោះអកុសលណាមួយកើតឡើងដោយមិននឹកស្មានដល់ចំពោះអ្នក។

គម្រោងនេះផ្តល់ជូនជាមួយនឹងលក្ខណៈពិសេសគួរឱ្យទាក់ទាញ៖

  • អត្ថប្រយោជន៍លើការសិក្សា សម្រាប់បង់ថ្លៃសិក្សារបស់កូនអ្នកដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និង *អត្ថប្រយោជន៍បន្ថែមលើការសិក្សា ជាប្រាក់ជំនួយបន្ថែម ប្រសិនបើព្រឹត្តិការណ៍អកុសលណាមួយកើតឡើងដោយទទួលមរណភាព​ ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
  • អត្ថប្រយោជន៍លើការបញ្ចប់ការសិក្សា សម្រាប់អបអរសាទរភាពជោគជ័យ ការបញ្ចប់ការសិក្សាតាមកម្រិតនីមួយៗ
  • អត្ថប្រយោជន៍ការពារ និង ការរួចកាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រងនាពេលអនាគត លើករណីមរណភាព ឬ ពិការភាពទាំាងស្រុង និងជាអចិន្ត្រៃយ៍ កើតមានឡើងចំពោះអ្នកត្រូវបានធានា
  • ភាពបត់បែននៃរយៈពេលនៃការធានារ៉ាប់រងចាប់ពី 15 ទៅ 22 ឆ្នាំជាមួយនឹងជម្រើស 4 ផ្សេងគ្នាសម្រាប់រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង 5, 10, 15 និង 18 ឆ្នាំ។

* អត្ថប្រយោជន៍បន្ថែមលើការសិក្សានឹងអាចអនុវត្តបានតែចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី 18 ឆ្នាំឡើងខណៈពេលចុះឈ្មោះដំបូង។

តើ AIA សម្រាប់កូន ជួយអ្នករៀបចំផែនការអនាគតការសិក្សាដ៏ត្រចះត្រចង់របស់បុត្រធីតាអ្នកបានយ៉ាងដូចម្តេច?

បន្ថែមការការពារលើគម្រោងធានារ៉ាប់រង AIA សម្រាប់កូន ជាមួយជម្រើសផលិតផលធានារ៉ាបរងបន្ថែម

តារាងសង្ខេបអត្ថប្រយោជន៍តាមគម្រោង 360°

ករណីមិនធានាសំខាន់ៗ

1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព

ការទទួលខុសត្រូវរបស់ក្រុមហ៊ុន មានកំណត់ត្រឹមតម្លៃសាច់ប្រាក់ពេលបោះបង់បណ្ណសន្យារ៉ាប់រង ដកបំណុលដែលមានក្នុងបណ្ណសន្យារ៉ាប់រងនេះ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារ៖

  1. ការធ្វើអត្តឃាត ការធ្វើឲ្យរបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2 (ពីរ) ឆ្នាំចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាន ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
  2. ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
  3. វីរុសហ៊ីវ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ប្តូរ ការវិវឌ្ឍន៍ ឬការប្រែប្រួលនៃមេរោគអេដស៍ និង/ឬជំងឺដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ ឬ
  4. ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញតិ្តជាធរមាន ដូចជា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។

2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុននឹងមិនធានាលើពិការភាព ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែកណាមួយ ពីករណីណាមួយខាងក្រោមនេះ៖

  1. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យរបួសខ្លួនឯងទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
  2.  ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្រ្គាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ
  3.  ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
  4.  ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្ត ដែលកើតមានមុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព ឬ
  5.  ការប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្ត ឬប៉ុនប៉ងនឹងប្រព្រឹត្ត ដោយ​ អ្នកឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
  6. ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញតិ្តជាធរមាន ដូចជា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។

3. ករណីមិនធានាពាក់ព័ន្ធនឹងទណ្ឌកម្មអន្តរជាតិ

  1.  ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះនៅពេលណាមួយក៏បាន (ដោយការលុបចោលសុពលភាពគិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬផ្សេងពីនេះ) តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គល ឬអង្គភាពណាមួយដែលពាក់ព័ន្ធនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ តាមការយល់ឃើញរបស់ក្រុមហ៊ុន ត្រូវបានរកឃើញថាបានបង្ក ឬអាចនឹងបង្កហានិភ័យផ្នែកទណ្ឌកម្ម ការហាមប្រាម ឬការរឹតបន្តឹងមកដល់ក្រុមហ៊ុនតាមរយៈសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច/ពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬតាមការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។ ក្រុមហ៊ុននឹងមិនធ្វើប្រតិបត្តិការអាជីវកម្មជាមួយម្ចាស់បណ្ណសន្យារ៉ាប់រងពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងនេះនោះទេ ដោយរួមបញ្ចូលទាំង និងមិនកំណត់ត្រឹមតែការផ្តល់ ឬទទួលទូទាត់ទឹកប្រាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
  2. ដោយមិនមានការប៉ះពាល់ដល់សុពលភាពកថាខណ្ឌ (i) ខាងលើនៃប្រការនេះទេ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចាត់ទុកថា មិនត្រូវផ្តល់ការធានាណាមួយទ្បើយ ហើយក្រុមហ៊ុនក៏មិនទទួលខុសត្រូវក្នុងការទូទាត់សំណង ឬផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក្នុងទំហំដែលការផ្តល់ការការពារ ការទូទាត់សំណង ឬការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗទាំងនោះ អាចនាំឲ្យក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យនានាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ការហាមប្រាម ឬការរឹតបន្តឹងក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ឬចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។
  3.  ជាកាតព្វកិច្ចដែលត្រូវអនុវត្តបន្តជាប្រចាំ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់ក្រុមហ៊ុន ប្រសិនបើមានករណីផ្លាស់ប្តូរអត្តសញ្ញាណ ស្ថានភាព (មុខដំណែង) លក្ខន្តិកៈ (ក្នុងករណីជាក្រុមហ៊ុន) ក្រុមហ៊ុនពាក់ព័ន្ធនឹងម្ចាស់បណ្ណសន្យារ៉ាប់រងក្រោមខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងនេះ ព័ត៌មានលម្អិត និងឯកសារអត្តសញ្ញាណកម្មរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គល ឬអង្គភាពនានាដែលពាក់ព័ន្ចនឹងបណ្ណសន្យារ៉ាប់រងនេះ។

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។