សេចក្តីប្រកាសសារព័ត៌មាន

ផលិតផលថ្មី 'AIA សម្រាប់សុខភាព' របស់ អេ អាយ អេ ខេមបូឌា ផ្តល់ដំណោះស្រាយ ការការពារសុខភាពពេញមួយជីវិតដំបូងគេនៅ កម្ពុជា

26 ឧសភា 2023 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារធានារ៉ាប់រងសុខភាព និងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅអាស៊ី តាមរយៈការណែនាំ AIA សម្រាប់សុខភាព ដែលជាផលិតផលធានារ៉ាប់រងសុខភាពបន្ថែម ក្នុងការផ្តល់ដំណោះស្រាយសុខភាពពេញមួយជីវិតដល់ប្រជាជនកម្ពុជា។

AIA MedCare ដែលជាផលិតផលធានារ៉ាប់រងសុខភាពបន្ថែមដំបូង របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធនៅឆ្នាំ 2022 ដែល ផ្តោតសំខាន់លើក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអាជីវកម្មនានា ក្នុងការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពរបស់បុគ្គលិក។ ប៉ុន្តែ “AIA សម្រាប់សុខភាព” គឺជាផលិតផលដែលបង្កើតឡើងសម្រាប់អតិថិជន បុគ្គលគ្រប់រូប គ្រប់គ្រួសាររស់នៅក្នុងប្រទេសកម្ពុជា។

“AIA សម្រាប់សុខភាព” គឺជាដំណោះស្រាយសុខភាពលក្ខណៈបុគ្គលដំបូងគេរបស់ អេ អាយ អេ ខេមបូឌា ដែលផ្ដល់ការការពារ និងការធានារ៉ាប់រងពេញមួយជីវិត។ ដំណោះស្រាយសុខភាពថ្មីនេះធានាបន្តផ្ដល់សុពលភាពនៃការការពាររហូតពេញមួយជីវិត  ជាពិសេសអតិថិជននឹងទទួលបានរង្វាន់លើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ មិនដែលទាមទារសំណង ហើយអតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបាននូវសេវាពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រ និងការណែនាំអំពីមតិទីពីរ ឬការព្យាបាលជាមួយអ្នកជំនាញវេជ្ជសាស្ត្រក្នុង និងក្រៅប្រទេស។

ផលិតផលនេះបំពេញបន្ថែមលើគម្រោងមូលដ្ឋានរបស់ AIA ដែល ផ្តល់ឱ្យអតិថិជននូវខែលការពារដ៏រឹងមាំទាំងអាយុជីវិត សុខភាព និងហិរញ្ញវត្ថុ។

វាក៏ផ្ដល់ភាពងាយស្រួលដល់អតិថិជនតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ (Online Portal) ដែលពួកគាត់អាចធ្វើការស្នើសុំការទាមទារសំណង ពិនិត្យអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រង និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។ អត្ថប្រយោជន៍ផ្សេងទៀតរួមមាន ការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅមន្ទីរពេទ្យដៃគូក្នុងស្រុក និងក្រៅប្រទេស។

ក្រៅពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អតិថិជនក៏អាចប្រើកម្មវិធី តេឡេក្រាម ដើម្បីគ្រប់គ្រងបណ្ណសន្យារបស់ពួកគេផងដែរ។ ការប្រើប្រាស់កម្មវិធីតេឡេក្រាមនេះ អនុញ្ញាតឱ្យអតិថិជន គ្រប់គ្រងព័ត៌មានបណ្ណសន្យារ៉ាប់រង ទាញយកកាតធានារ៉ាប់រងសុខភាព ការបង់បុព្វលាភធានារ៉ាប់រង ការចូលទៅប្រើបណ្ណសន្យាធានារ៉ាប់រង និង ការស្វែងរកមន្ទីរពេទ្យដៃគូ។ នៅលើកម្មវិធីតេលេក្រាមនេះ អតិថិជន ក៏អាចសាកសួរផ្ទាល់ជាមួយភ្នាក់ងារបម្រើសេវាអតិថិជនរបស់ អេ អាយ អេ ខេមបូឌា។

“AIA សម្រាប់សុខភាព” គឺជាតឹកតាងដែលបង្ហាញពីការខិតខំប្រឹងប្រែងបន្ថែមទៀតលើការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ក្នុងការប្រឈម នឹងខ្ទង់ចំណាយ ព្យាបាលខ្ពស់។ វត្តមានដំណោះស្រាយសុខភាពក្នុងពេលនេះ គឺជាពេលវេលាដ៏សក្តិសមបំផុត ដោយយោងទៅតាមស្ថិតិដែលចេញផ្សាយដោយធនាគារពិភពលោកបង្ហាញថាការចំណាយលើថ្លៃព្យាបាលដោយប្រើថវិកាផ្ទាល់ខ្លួន ក្នុងប្រទេសកម្ពុជាមានអត្រាច្រើនជាង 60% នៃការចំណាយផ្នែកសុខភាពសរុបក្នុងឆ្នាំ 2020។

ផលិតផលបន្ថែមនេះ ក៏ស្របតាមការផ្តល់ជូនផ្សេងទៀតរបស់ អេ អាយ អេ ខេមបូឌា ដែលមានគោលបំណងជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយក៏ជាផ្នែកមួយក្នុងការគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយដល់ប្រជាជន 1,000,000,000 នាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។

AIA សម្រាប់សុខភាព ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សុខភាពរយៈពេលបីថ្ងៃនៅអ៉ីអនភ្នំពេញ ដែលរៀបចំដោយ AIA Cambodia ពីថ្ងៃទី 26-28 ខែឧសភា។ យើងឃើញមានការចូលរួមពីដៃគូតាំងពិព័រណ៍ចំនួន 12 ដែលរួមមានស្ថាប័នវេជ្ជសាស្ត្រចំនួន 7 រួមមាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យអន្តរជាតិអរៀនដាមន្ទីរពហុព្យាបាលអន្តរជាតិខេមា មន្ទីរពេទ្យទន្តសាស្រ្តរំចង់ ស៊ីង-ស្ពេសឺលីស មេឌីខលសេនធ័រ មន្ទីរព្យាបាលស្រ្តី និងកុមារដំរី  និងមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ដៃគូធនាគារដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារសាធារណៈកម្ពុជា និងធនាគារព្រីនស៍ ក្រុមហ៊ុនថែទាំសុខភាព និងកាយសម្បទា ស៊ូណា ស្ប៉ា និង ក្លឹបហាត់ប្រាណ ដឺ ផ្លេស ។

ក្រៅពីការចែករំលែកព័ត៌មាន និងចំណេះដឹង ក៏ដូចជាការដាក់តាំងផលិតផលរបស់ អេ អាយ អេ ខេមបូឌា និងសកម្មភាពនានា ពិព័រណ៍សុខភាពនេះរួមបញ្ចូលកិច្ចពិភាក្សាក្រោមប្រធានបទ “គួរតែដឹង! ជំងឺទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ និងការចំណាយលើការព្យាបាល”   នៅថ្ងៃទី27 ខែឧសភា ដែលមានការចូលរួមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ក្នុងពិធីសម្ពោធនេះ យើងក៏ឃើញមានវត្តមានចូលរួមរបស់ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Matthew Rendall សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមិនប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា   លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា ស្ថាប័នជាដៃគូ មន្ទីរពេទ្យ និងដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ អេ អាយ អេ ខេមបូឌា អ្នករៀបចំផែនការជីវិត និងបុគ្គលិក។

ក្នុងសុន្ទរកថាពិធីសម្ពោធ AIA សម្រាប់សុខភាព ជាផ្លូវការ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានមានប្រសាសន៍ថា៖ "ខ្ញុំសូមកោតសរសើចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសកម្មភាពអាជីវកម្ម និងចូលរួមអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដែលជាផ្នែកមួយនៃការកសាងនូវសំណាញ់សុវត្ថិភាពសង្គម ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនំា ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុន ឱ្យចូលរួមរឹតតែសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។"

លោក Andrew Loh បានមានប្រសាសន៍ថា៖ "ការផ្ដល់នូវការការពារសុខភាពពេញមួយជីវិត និងរង្វាន់លើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ គឺជារបៀបដែលយើងជួយលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា។ “AIA សម្រាប់សុខភាព” សម្រាលបន្ទុក ផ្នែកហិរញ្ញវត្ថុ លើដំណោះស្រាយសុខភាព ដូច្នេះយើងគ្រប់រូបអាច បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងជីវិតដូចជា គ្រួសារ និងសង្គមជាដើម។"

លោកបានបន្ថែមថា "ផលិតផលបន្ថែមថ្មីនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តការជ្រោមជ្រែង ដល់ព្រះរាជាណាចក្រកម្ពុជា និងផ្ដល់លទ្ធភាពដល់ប្រជាជនកម្ពុជាក្នុងការរៀបចំផែនការ សន្សំ និងការពារ។"

"ផលិតផលទាំងអស់របស់យើងផ្តោតសំខាន់លើការការពារហិរញ្ញវត្ថុ និងការផ្តល់នូវភាពងាយស្រួលក្នុងការទទួលយក សេវាធានារ៉ាប់រង នានា ដែល “AIA សម្រាប់សុខភាព” ជាឧទាហរណ៍ជាក់ស្តែង ដោយអ្នកប្រើប្រាស់ អាចទាញយកតាមប្រព័ន្ធអនឡាញ និងកម្មវិធីតេឡេក្រាម បានដោយងាយស្រួល។"

"ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ វាបង្ហាញឱ្យឃើញថាការរស់នៅមានសុខភាពល្អ និងសេវាធានារ៉ាប់រងដើរទន្ទឹមគ្នាក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅកាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរ។"

សម្រាប់ព័ត៌មានបន្ថែមអំពី ដំណោះស្រាយសុខភាពពេញមួយជីវិតជាមួយ “AIA សម្រាប់សុខភាព”  ឬស្វែងយល់ពីព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia

 

 

អំពី អេ អាយ អេ ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com