សេចក្តីប្រកាសសារព័ត៌មាន

AIA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីដើម្បីបង្ហាញការប្តេជ្ញាចិត្ត រយៈពេលយូរអង្វែងកាន់តែមុតមាំដល់ព្រះរាជាណាចក្រកម្ពុជា និងអតិថិជន

11/01/2023 dot អាន 4 នាទី
AIA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីដើម្បីបង្ហាញការប្តេជ្ញាចិត្ត រយៈពេលយូរអង្វែងកាន់តែមុតមាំដល់ព្រះរាជាណាចក្រកម្ពុជា និងអតិថិជន

ភ្នំពេញ ថ្ងៃទី 11 ខែមករា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA Cambodia”)  បានបើកសម្ពោធការិយាល័យកណ្តាលថ្មីជាផ្លូវការ ជាមួយការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ​ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។

ទីតាំងការិយាល័យកណ្តាលថ្មីនៅអគារ GIA កោះពេជ្រក៏ស្របនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយប្រជាជន 1,000,000,000នាក់ នៅអាស៊ីឱ្យមានសុខភាព  និងជីវិតកាន់តែប្រសើរនៅឆ្នាំំ 2030។​ ជាមួយនឹងការសម្ពោធការិយាល័យកណ្តាលថ្មីនេះ  AIA Cambodia មា​នការប្តេជ្ញា "ឆ្ពោះទៅមុខកាន់តែប្រសើរ” ដោយបន្តការអភិវឌ្ឍលើផលិតផល ​និងសេវាកម្មឱ្យកាន់តែប្រសើរ រួមមាន៖ បន្ថែមសេវាបម្រើអតិថិជនសម្រាប់សហគមន៍ ដៃគូអាជីវកម្ម និងដៃគូពាក់ព័ន្ធ តាមរយៈការផ្តល់ជូនបុគ្គលិក និងទីប្រឹក្សាផែនការជីវិតនូវសម្ភារការិយាល័យទំនើបៗ។

ការិយាល័យកណ្តាលថ្មីរបស់ AIA Cambodia មានបុគ្គលិកជាង 200 នាក់ និងទីប្រឹក្សាផែនការជីវិតជាង 500 នាក់នៅក្នុងអគារស្ដង់ដារលំដាប់​ A ដែលស្របតាមយុទ្ធសាស្ត្របរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ AIA Group ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងកសាងគុណតម្លៃឱ្យភាគីពាក់ព័ន្ធក្នុងរយៈពេលមួយយូរអង្វែង។ អគារ GIA Tower ដែលជាអគារស្តង់ដារលំដាប់ A នេះរួមបញ្ចូលការគ្រប់គ្រងអគារកម្រិតខ្ពស់ ដោយបំពាក់នូវបរិក្ខារមុខងារសុខភាព សុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងផ្ដល់ភាពងាយស្រួល។

ការិយាល័យកណ្តាលពីរជាន់អនុញ្ញាតឱ្យ AIA Cambodia ចូលរួមចំណែកកាន់តែប្រសើរដល់សង្គម ផ្តល់សេវាអតិថិជនកាន់តែប្រសើរ និងធានាឱ្យអតិថិជនទទួលបាននូវការធានារ៉ាប់រងតាមតម្រូវការរបស់ពួកគេក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនៅក្នុងទីតាំងល្អបំផុត។ ការផ្លាស់ប្ដូរទីតាំងនេះផ្សារភ្ជាប់់នូវគោលបំណងរបស់ខ្លូនក្នុងការបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រងនៅក្នុងទីផ្សារកម្ពុជា និងផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការការពារផ្នែកហិរញ្ញវត្ថុ និងការសន្សំរយៈពេលវែង។

ការិយាល័យកណ្តាលថ្មីនេះ ក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្លីនិកពិនិត្យសុខភាពសម្រាប់បុគ្គលិក-អតិថិជន ហាងកាហ្វេ និងសួនច្បារ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ភាពបត់បែន និងស្របតាមចំណង់ចំណូលចិត្តរបស់បុគ្គលិកម្នាក់ៗទាំងពេលធ្វើការ និងការកម្សាន្ត្ត។

ពិធីសម្ពោធការិយាល័យកណ្តាលថ្មីថ្ងៃនេះ ទទួលបានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ AIA Group និង AIA Cambodia ទីប្រឹក្សាផែនការជីវិត បុគ្គលិក ដៃគូពាក់ព័ន្ធ ដៃគូសាជីវកម្មប៊េងកាសួរេន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសចូលរួមអបអរការិយាល័យថ្មីនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ មានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរ និងអរគុណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA CAMBODIA ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ តាមរយៈពិធីសម្ពោធការិយាល័យកណ្តាលមកទីតាំងថ្មីនេះ AIA Cambodia បានបង្ហាញពីការប្តេជ្ញាចិត្ត និងទំនុកចិត្តយ៉ាងខ្លាំងរបស់ខ្លួនចំពោះវិស័យធានារ៉ាប់រងកម្ពុជា។ ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ថា AIA CAMBODIA មានចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដែលទីផ្សារនេះមានឱកាសរីកចម្រើនច្រើន បើប្រៀបទៅនឹងទីផ្សារផ្សេងទៀតនៅក្នុងតំបន់”។

លោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA Cambodia មានប្រសាសន៍ថា “ការិយាល័យកណ្តាលថ្មីរបស់យើង ប្រៀបទៅនឹងការចាក់គ្រឹះបន្ថែមលើប្រតិបត្តិការ និងការវិនិយោគរយៈពេលយូរអង្វែងនៅកម្ពុជា។ ការិយាល័យកណ្តាលថ្មីនេះ ផ្តល់គុណសម្បត្តិជាច្រើនដើម្បីឈានទៅសម្រេចគោលបំណងរបស់យើងក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការខិតខំប្រឹងប្រែងបង្កើនការយល់ដឹងអំពីតួនាទីធានារ៉ាប់រងដែលជាខែលការពារផ្នែកហិរញ្ញវត្ថុពីហេតុការណ៍ចៃដន្យ”។

“ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំរបស់ AIA Cambodia ទីប្រឹក្សាផែនការជីវិត និងបុគ្គលិកទាំងអស់ដែលបានជួយសម្រួលដល់ការផ្លាស់ប្តូរទីតាំងមកអគារថ្មីដោយមិនធ្វើឱ្យមានការរាំងស្ទះដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់យើង។ យើងគាំទ្រលើទស្សនៈ “ប្រសើរ” ដែលជំរុញឱ្យយើងបន្ត្តអភិវឌ្ឍរាល់កិច្ចការរបស់យើងឱ្យកាន់តែប្រសើរពីមួយកម្រិតទៅមួយកម្រិតទៀត។ អ្នកគ្រប់គ្នាបានប្រកាន់ខ្ជាប់នូវផ្នត់គំនិតនេះ ដើម្បីធ្វើឱ្យការិយាល័យថ្មីរបស់យើងមាន ភាពកក់ក្តៅ និងជាកន្លែងមួយប្រកបដោយផាសុកភាព ក្នុងការបម្រើអតិថិជនឱ្យបានប្រសើរជាងមុន និងបំពេញតម្រូវការការសន្សំ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ”។

ដើម្បីដឹងច្បាស់អំពីការិយាល័យកណ្តាលថ្មីរបស់ AIA Cambodia និងសម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការការពារជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ដំណោះស្រាយការពារគ្រួសារអ្នក និងអ្នក សូមផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ aia.com.kh និង www.facebook.com/AIACambodia។

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ​ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ អេ អាយ​ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ​ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ​ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ​ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

 “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង

រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។

អេ អាយ​ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com