ភ្នំពេញ ថ្ងៃទី 29 ខែមករា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA Cambodia”) និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) បានប្រកាស បើកលីគរដូវកាលថ្មី AIA-ISF Youth League ប្រចាំឆ្នាំ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការផ្ដល់ឱកាសឱ្យកុមារជួបការខ្វះខាតចូលរួមដើម្បីអភិវឌ្ឍខ្លូន និងបង្កើនទំនាក់ទំនងសង្គម តាមរយៈការបន្ថែមការប្រកួតវិលជុំទៅដល់ខេត្តកំពង់ធំ។
ចាប់តាំងពីកិច្ចសហការណ៍ក្នុងឆ្នាំ 2017 មក លីគកម្មវិធីបាល់ទាត់សម្រាប់សហគមន៍នេះបានផ្តល់ឱកាសដល់កុមារ និងយុវជនខ្វះខាតជាង 7,000 នាក់ ឲ្យបានលេងបាល់ទាត់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ ហើយវាក៏បានជួយឱ្យពួកគេទទួលបានសុខភាពកាន់តែល្អប្រសើរ និងគុណតម្លៃជាច្រើនដូចជា ការបណ្ដុះស្មារតីជាអ្នកកីឡាតាមរយៈការប្រកួតប្រកបដោយភាពស្មើគ្នា ការយោគយល់ ការធ្វើការងារជាក្រុម និងអនុញ្ញាតឱ្យពួកគេចាប់យកឱកាសដើម្បីកសាងអនាគតដ៏ភ្លឺស្វាងផងដែរ។
នាមជាដៃគូឧបត្ថម្ភយូរអង្វែងរបស់កម្មវិធីបាល់ទាត់នេះ ធ្វើឡើងស្របតាមគោលបំណងក៏ដូចជាការប្តេជ្ញារបស់ AIA Cambodia ដែលផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រយ៉ាងមុតមាំលើវិស័យកីឡា។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជានេះ ក៏ជាដៃគូធានារ៉ាប់រងអាយុជីវិត និងសុខភាពផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និង ប៉ារ៉ាហ្គេម លើកទី 12 នាពេលខាងមុខផងដែរ។
កម្មវិធីបាល់ទាត់ថ្នាក់សហគមន៍នេះ បានជួយគាំទ្រគោលបំណងរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយវាក៏ស្របនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។
កម្មវិធីបាល់ទាត់សហគមន៍កុមារ និងយុវជនធំជាងគេរបស់កម្ពុជានេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពី AIA Group និងក្លឹបបាល់ទាត់Tottenham Hotspur ដែលគេឃើញមាន វត្តមានរបស់លោក Adrian New នាយកផ្តួចផ្តើមកម្មវិធីបាល់ទាត់របស់ AIA Group និង Shannon Moloney គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ។ នាកម្មវិធីថ្ងៃនោះ ក៏មានការចូលរួមពីលោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ AIA Cambodia អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបមកពីស្ថាប័នទាំងពីរ។
សម្រាប់ព័ត៌មានបន្ថែមអំពីលីគយុវជន AIA-ISF ឬដើម្បីស្វែងយល់ពីដំណោះស្រាយលើការសិក្សារបស់កូនពី AIA Cambodia ជាមួយផលិតផល AIA សម្រាប់កូន និងសម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការការពារជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ដំណោះស្រាយការពារគ្រួសារអ្នក និងអ្នក សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 សូមចូលទៅកាន់ aia.com.kh សូមផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook.com/AIACambodia។
អំពី អេ អាយ អេ
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។
ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់
“ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង
រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។
អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។
ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh។