កាលពីថ្មីៗនេះ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញលើកកម្ពស់ការរស់នៅរបស់កុមារ និងយុវជនជួបការខ្វះខាត តាមរយៈការគាំទ្រពី AIA Group ដោយក្រុមហ៊ុនធានារ៉ាប់រងនេះបានបញ្ជូនយុវតី 24 នាក់មកពីអង្គការផ្កាយសមុទ្រកម្ពុជា (“ISF”) ទៅចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ AIA-Spurs Elite Football Camp នៅ កោះសាមុយ ប្រទេសថៃ ដើម្បីពង្រឹងចំណេះជំនាញផ្នែកបាល់ទាត់ ។
វគ្គបណ្តុះបណ្តាលបាល់ទាត់នេះត្រូវបានបង្វឹក និងសម្របសម្រួលដោយអ្នកគ្រូផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិ 2 រូបមកពីក្លឹបបាល់ទាត់ Tottenham Hotsur របស់ក្របខណ្ឌកំពូលរបស់អង់គ្លេស ក្នុងគោលបំណងលើកទឹកចិត្តក្មេងស្រី ឲ្យលេងបាល់ទាត់កាន់តែច្រើន ដោយបានផ្តល់ពួកគាត់នូវចំណេះ ជំនាញ និងបច្ចេកទេសបាល់ទាត់។ ការរៀបចំនេះក៏បានផ្ដល់ឱកាសឲ្យ អេ អាយ អេ ខេមបូឌា ចូលរួមលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យបាល់ទាត់ ដែលភាគច្រើនជាបុរស។
វគ្គបណ្តុះបណ្តាលបាល់ទាត់នេះ មានរយៈពេលប្រាំមួយថ្ងៃ ចាប់ពីថ្ងៃទី 12-18 ខែមិថុនា ដោយមានបញ្ចូលកម្មវិធីសិក្សា និងកាលវិភាគហ្វឹកហាត់ដ៏សម្បូរបែប រួមមានទាំងវគ្គទ្រឹស្តី និងការអនុវត្តលើជំនាញសំខាន់ៗ ការណែនាំអំពីការបណ្ដុះ និងពង្រឹងទំនុកចិត្ត ឯករាជ្យភាព ព្រមទាំងចំណេះដឹងអំពីអាហារូបត្ថម្ភផងដែរ។
យុវតីដែលចូលរួមលេងក្នុងក្រុមបាល់ទាត់ដែលឧបត្ថម្ភដោយ អង្គការផ្កាយសមុទ្រកម្ពុជា ទទួលបានឱកាសដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត ដែលជាគោលដៅមួយរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយយុវជនកម្ពុជាដែលជួបការខ្វះខាត ក្នុងការបណ្ដុះទម្លាប់រស់នៅដើម្បីទទួលបានសុខភាពល្អ ទន្ទឹមនឹងការទទួលយកវគ្គបណ្ដុះបណ្ដាលពិសេសដ៏កម្រ លើជំនាញបាល់ទាត់ពីគ្រូបង្វឹកលំដាប់ពិភពលោក។
គួបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងស្រុងរបស់យុវតីទាំង 24រូបនេះត្រូវបានទំនុកបម្រុងដោយ AIA Group និងគាំទ្រដោយ អេ អាយ អេ ខេមបូឌា រួមជាមួយនឹងក្លឹបបាល់ទាត់ Spurs ដែលនេះគឺជាសកម្មភាពមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រដ៏ធំរបស់ អង្គការផ្កាយសមុទ្រកម្ពុជា ដែលជាដៃគូការងារសង្គមតាំងពីឆ្នាំ 2017 និងជាដៃគូសប្បុរសធម៌ចាប់តាំងពីឆ្នាំ 2020 ។
អេ អាយ អេ ខេមបូឌា គឺជាអ្នកឧបត្ថម្ភធំនៃកម្មវិធីប្រកួតបាល់ទាត់កុមារ និងយុវជន AIA-ISF Youth League ដែលនេះជារដូវកាលទី7។ ថ្នាលបាល់ទាត់មូលដ្ឋាននេះបានផ្ដល់ឲ្យកុមារជួបការខ្វះខាតនូវឱកាសប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងស្រូបយកនូវគុណតម្លៃជាច្រើនដូចជាការធ្វើការងារជាក្រុម ស្មារតីជាអ្នកកីឡា ភាពស្មោះត្រង់ ព្រមជាមួយនឹងភាពសប្បាយរីករាយ និងជួយពួកគេឲ្យទម្លាប់សកម្ម។
ចាប់តាំងពីឆ្នាំ 2017 មក ថ្នាលបាល់ទាត់មូលដ្ឋាននេះបានទទួល និងបណ្តុះកុមារ-យុវជនជួបការខ្វះខាតជាង 7,000 នាក់ ដែលក្នុងនោះពួកគេមួយចំនួនបានក្លាយជាកីឡាករអាជីពលេងឲ្យក្លឹបធំៗក្នុងស្រុក និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ។ ការប្រកួតនៅឆ្នាំនេះ ដែលបានចាប់ផ្តើមនៅក្នុងខែមករា ទទួលបានការចូលរួមពីប្អូនៗកីឡាករមកពីខេត្តចំនួនប្រាំមួយ រួមជាមួយកម្មវិធីប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship ដែលបានចាប់ផ្តើមនៅឆ្នាំ 2022។
AIA Group និង ក្លឹបបាល់ទាត់ Spurs ដែលជាដៃគូសកលរបស់ អេ អាយ អេ ក៏ជាអ្នកឧបត្ថម្ភគាំទ្រលើគម្រោងថ្នាក់ពន្លឿន របស់អង្គការផ្កាយសមុទ្រកម្ពុជាផងដែរ។ នៅឆ្នាំ 2022 ក្លឹបបាល់ទាត់ Spurs បានបរិច្ចាគទឹកប្រាក់ $40,000 ដល់ គម្រោងថ្នាក់ពន្លឿនរបស់អង្គការផ្កាយសមុទ្រកម្ពុជាតាមរយៈ អេ អាយ អេ ខេមបូឌា ដើម្បីជួយកុមារក្នុងការចាប់ផ្តើម ឬបន្តការសិក្សារបស់ពួកគេ ក៏ដូចជាការទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសិក្សាដ៏ទំនើប ការថែទាំសុខភាព អាហារូបត្ថម្ភ និងអត្ថប្រយោជន៍គ្រួសារ។
នៅក្នុងខែឧសភា អេ អាយ អេ បានបញ្ជូនកុមារកម្ពុជាបួននាក់ មកពីអង្គការផ្កាយសមុទ្រកម្ពុជាទៅទីក្រុងឡុងដ៍ ដើម្បីដឹកដៃកីឡាកររបស់ក្លឹបបាល់ទាត់ Spurs ចូលប្រកួត ដែលនេះបទពិសោធន៍មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ហើយនេះក៏ជាលើកទីមួយ ដែលពួកគេបានធ្វើដំណើរតាមយន្តហោះ ទៅក្រៅប្រទេស។
គំនិតផ្តួចផ្តើមទាំងនេះ បានសបង្ហាញពីយុទ្ធសាស្ត្ររបស់ អេ អាយ អេ ខេមបូឌា ក្នុងការបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង លើវិស័យកីឡា ដែលស្របទិសដៅ ទៅរកដំណើរ “ឆ្ពោះទៅមុខ កាន់តែប្រសើរ” ដើម្បីសម្រេចបាននូវគោលបំណងដ៏សំខាន់របស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ហើយក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។
លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ “ វគ្គបណ្ដុះបណ្ដាលបាល់ទាត់ AIA-Spurs Elite Football Camp មានឧបករណ៍ និងវិធីសាស្រ្តដែលកីឡាករបាល់ទាត់នារីត្រូវការដើម្បីពង្រឹងជំនាញរបស់ពួកគេ រួមមាន៖ គន្លឹះពិសេសៗសម្រាប់ជីវិត ទាំងក្នុងនិងក្រៅទីលាន ការបណ្ដុះទម្លាប់ក្នុងការជ្រើសរើសអាហារូបត្ថម្ភដែលមានសុខភាពល្អ និង ស្វែងរកព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលជួយពួកគេឲ្យក្លាយជាកីឡាករអាជីព។”
“លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះ ផ្ដល់ភាពរីកចម្រើនឲ្យប្អូនៗ លើផ្នែកទំនាក់ទំនងសង្គម ការបញ្ចេញមតិកាន់តែប្រសើរឡើង រៀនពីអ្វីថ្មីៗ និងការចេះសម្របខ្លួនជាមួយមនុស្ស និងទីកន្លែងថ្មី។ អ្វីទាំងនេះ ជួយពួកគេឲ្យឈានទៅមុខមួយជំហានទៀត ក៏ដូចជាផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើនដើម្បី ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរឡើង។”
យុវតី ឆាយ៉ា ដែលជាយុវតីមួយរូបក្នុងចំណោមយុវតីទាំង 24 មកពីអង្គការផ្កាយសមុទ្រកម្ពុជាបាននិយាយថា៖ “ខ្ញុំបានស្គាល់មិត្តភក្ដិថ្មី និងទទួលបានបទពិសោធន៍បាល់ទាត់ពិសេសថ្មីៗ ក៏ដូចជាបទពិសោធន៍នៃធ្វើដំណើរតាមយន្តហោះ និងស្វែងយល់ពីបរិយាកាសថ្មីនៅបរទេស។”
“ឱកាសនេះបានបំពេញក្តីសុបិនរបស់ខ្ញុំ ហើយខ្ញុំនឹងចងចាំបទពិសោធដ៏អស្ចារ្យមួយនេះពេញមួយជីវិត។”
សម្រាប់ព័ត៌មានលម្អិតអំពីគំនិតផ្តួចផ្តើមនានាលើផ្នែកសុខភាពរបស់ អេ អាយ អេ ខេមបូឌា សូមផ្ញើអ៉ីមែល kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។