សេចក្តីប្រកាសសារព័ត៌មាន

ដៃគូធានារ៉ាប់រងអាយុជីវិត និងសុខភាព ជាផ្លូវការរបស់កម្ពុជា 2023 (ស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី 12)

23/02/2023 dot អាន 4 នាទី
 

ក្នុងនាមជាដៃគូផ្លូវការ យើងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់តាមរយៈ CAMSOC ជាមួយការផ្តល់ជូនកញ្ចប់ធានារ៉ាប់រង រង្វាន់ និងការលើកទឹកចិត្តតាមរយៈចលនូបត្ថម្ភផ្សេងៗទៀតទៅដល់កីឡាករ ដើម្បីជំរុញពួកគេឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួន​។ លើសពីនេះទៀត គំនិតផ្តួចផ្តើមរបស់យើងមានគោលបំណងលើកទឹកចិត្តសាធារណជនឱ្យចូលរួមគាំទ្រ បង្កើតភាពរីករាយ ផ្តល់កម្លាំងកាយ-ចិត្តដ៏ខ្លាំងក្លាដល់ទៅដល់ក្រុមជម្រើសជាតិកម្ពុជា។ ដើម្បីសម្រេចបាននូវគោលបំណងរបស់យើង AIA Cambodia នឹងចូលរួមក្នុងសកម្មភាពផ្សេងទៀតដូចជា torch relay thak (ដង្ហែរគប់ភ្លើង) វគ្គជួបសំណេះសំណាល ព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងទៀត និងការគាំទ្រមូលនិធិរៃអង្គាស។

AIA Cambodia Fit For Hope

 

ពិធីចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភផ្លូវការនេះ ប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ2022​ នៅការិយាល័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការដ្ឋាននៃគណៈគ្រប់គ្រងកម្មាធិការជាតិរៀបចំស៊ីហ្គេម (CAMSOC) និង លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia ។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com